ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបេីកលឿនបុករថយន្តព្រូសដូចគ្នារុញផ្ទប់រថយន្តកូរ៉េមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

      ភ្នំពេញ​៖ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករះរថយន្តពីរគ្រឿងនៅខាងមុខបណ្តាលឲ្យរងការខូចខាតនិងរបួសម្នាក់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ថ្ងៃទី៥ខែ​មេសា​ ឆ្នាំ​២០២១​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តា​មប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BF- 3992 និងរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AX-6091​បើកតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយសារស្ទះចរាចរណ៍ក៏បន្ថយល្បឿន​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ពឺ2C-1566​ បេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសនៅខាងមុខរុញទៅផ្ទប់រថយន្តកូរ៉េបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងមានស្ត្រីម្នាក់រងរបួស។ 

  ក្រោយកេីតហេតុស្ត្រីរងគ្រោះបានទៅមន្ទីរពេទ្យដោយខ្លួនឯង ចំណែកបុរសអ្នកបេីករថយន្តបង្កព្រមទទួលកំហុសនិងចេញថ្លៃជួសជុលទៅលេីរថយន្តទាំងពីរគ្រឿងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖