ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកហាងលក់សម្លៀកបំពាក់”លឹម ហុង សាខាផ្លូវកម្ពុជាក្រោម​ ត្រូវ​មន្ដ្រីសុខាភិបាល ចុះយកសំណាកជាលើកទី២

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​មន្ដ្រីសុខាភិបាល​ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ បុគ្គលិកហាងលក់សម្លៀកបំពាក់”លឹម ហុង” សាខាផ្លូវកម្ពុជា ចំនួន៣៣នាក់ ក្រោយពេលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃរួចមក ពេលនេះត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី២។​ បន្ទាប់ពី​រយៈពេល១៤ថ្ងៃកន្លងមកនេះ បុគ្គលិកហាងលក់សម្លៀកបំពាក់មួយនេះ មិនមានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

មន្ដ្រីសុខាភិបាល បានបញ្ជាក់ទៀតថា​ នៅពេលចុះយកសំណាកលើកទី២នៅព្រឹកថ្ងៃចន្ទទី៥​ មេសានេះ គឺធ្វើឡើងចំពោះបុគ្គលិក៣៣នាក់ប៉ុណ្ណោះ ហើយបើពិនិត្យទៅមិនឃើញមានរោគសញ្ញាកូវីដ-១៩ទេ ហាងលក់សម្លៀកបំពាក់ លឹម ហុង រយៈពេលពី១ថ្ងៃ ទៅ៣ថ្ងៃ នឹងបើកដំណើរការធម្មតាវិញបាន។

គួររម្លឹកថា មន្រ្តីសុខាភិបាល កាលពីសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅ បាននាំថៅកែហាងលក់សំលៀកបំពាក់ លឹម ហុង សាខាផ្លួវកម្ពុជា ទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ក្រោយចេញរោគសញ្ញាជំងឺឆ្លងកូវីដ-១៩ ចំណែកបុគ្គលិក និងក្រុមគ្រួសារចំនួន៣៣នាក់ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាក រួចឲ្យនៅធ្វើចត្តាឡីស័កនៅទីតាំង ហាងលក់សំលៀកបំពាក់លឹមហុងផ្ទាល់តែម្តង៕ដោយ​៖ស​ តារា​

រូបភាព​៖ក្រុម​គ្រូ​ពេទ្យ​ជំនាញ​កំពុង​យកសំណាក់ជាលេីកទី២​ ពីបុគ្គល​លឹម​ ហុង​ ដេីម្បីធ្វេីតេស្តរកកូវីដ-១៩


ចែករំលែក៖