ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងសម្របសម្រួល ជូនដល់មន្ត្រីជួរមុខ ដែលស្ម័គ្រចិត្តមកចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនៅវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ។
ក្នុងការចុះត្រួតពិនិត្យ លោកអភិបាលខណ្ឌ ចាត់ឲ្យមន្ត្រីពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់ទីតាំងចាក់វ៉ាក់សាំងឲ្យមានសណ្តាប់ធ្នាប់ល្អ សម្រួលក្រុមគ្រូពេទ្យ និងអ្នកមកចាក់វ៉ាក់សាំងឲ្យបានលឿន និងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព ជាពិសេសរក្សាគម្លាតសុវត្ថិភាពសង្គម ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នាពេលនេះ គឺផ្តល់អទិភាពចាក់ជូនមន្ត្រីជួរមុខ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ងាយជួបប្រទះបញ្ហាប្រឈមច្រើន។ ដោយឡែកប្រជាពលរដ្ឋស្ម័គ្រចិត្ត សូមមេត្តារង់ចាំបន្តិចទៀត សង្កាត់នឹងដាក់កម្មវិធី ដើម្បីចាក់វ៉ាក់សាំង ជូនបងប្អូនជាបន្តបន្ទាប់ ស្របតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕ ដោយ៖ស តារា