ព័ត៌មានទាន់ហេតុការណ៍៖

អតីតអគ្កលេខាធិការបក្ស និងជាប្រធានាធិបតីឡាវ ជួបគ្រោះថ្នាក់លិចទូក

ចែករំលែក៖

តាមគេហទំព័ររបស់ឡាវ Vientiane Time បានផ្សាយថា មានករណីគ្រោះថ្នាក់លិចទូកនៅចម្ងាយពីឆ្នេរ៤០ម៉ែត្រ បណ្តាលឲ្យមានអ្នកស្លាប់៨នាក់ ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៤ខែមេសា។
តាមសារព័ត៌មានឡាវបានផ្សាយថា នៅពេលគ្រោះថ្នាក់កើតឡើងក៏មានអតីតអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីឡាវ លោក Choummaly Sayasone មានវត្តមាននៅលើកប៉ាល់ដែលមានគ្រោះថ្នាក់នោះដែរ រួមទាំងមនុស្ស ៣០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
នៅលើគេហទំព័រ Vientianetimeslao.la បានផ្សាយនៅថ្ងៃទី៥ខែមេសាថា អតីតប្រធានាធិបតី Choummaly Sayasone មានសុវត្ថិភាព។ ហេតុការណ៍គ្រោះថ្នាក់លិចកប៉ាល់នេះ កើតឡើងនៅទន្លេវារីអគ្គិសនី Nam Ngum ស្ថិតនៅក្នុងរដ្ឋ Thulakhom ខេត្ត Vientiane ។ ប៉ុន្តែភរិយារបស់លោក Sayasone និងកូនប្រុសរបស់លោកឈ្មោះ Vidong និងសាច់ញាតិមួយចំនួនបានស្លាប់។ ក្នុងពេលគ្រោះថ្នាក់ មានមនុស្សនៅលើកប៉ាល់ទេសចរណ៍៣៩នាក់ ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ខាងលើ សារព័ត៌មាន KPL បានដកស្រង់សម្តីអភិបាលខេត្តVieniane លោក Khamphanh Sitthidampha បានឱ្យដឹងថា ដោយសារតែមានខ្យល់ខ្លាំងទើបមានគ្រោះថ្នាក់ខាងលើកើតឡើង៕ដោយ៖ធីរីណា

រូបភាព៖ laostourist.com


ចែករំលែក៖