ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តមណ្ឌលគិរីទទួលអំណោយសប្បុរសជនសម្រាប់រួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ៥ ខែ មេសាឆ្នាំ២០២១នេះលោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី  និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានទទួលកាហ្វេ ចាយ ម៉ៅ មណ្ឌលគិរីចំនួន ៥កេសធំ ពីលោក ចាយ ម៉ៅ និងភរិយា។

  នាឱកាសនោះ លោកអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក ចាយ ម៉ៅ និងភរិយា ដែលបានឧបត្ថម្ភកាហ្វេ ចាយ ម៉ៅ មណ្ឌលគិរីដល់រដ្ឋបាលខេត្ត ដើម្បីបែងចែកជូនមន្រ្តីសុខាភិបាលដែលកំពុងធ្វើការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការលើកទី២នៅក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី ។

  បន្ទាប់មកលោកអភិបាលខេត្តបានជូនពរដល់លោក ចាយ ម៉ៅ  និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖