ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមសម្អាតបរិស្ថាន និង គោរពច្បាប់ចរាចរទាំងអស់គ្នា ទីក្រុងស្អាត បរិស្ថានល្អ គឺផ្តើមចេញពីយើងគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១​ បានរៀបចំបោសសម្អាត និងលាងសម្អាតរបស់សាលាខណ្ឌមានជ័យ បានចុះបោសសម្អាត និងបាញ់ទឹកលាងតាមដងផ្លូវតាមគោលដៅចំនួន ៣គោលដៅ។

ជាក់ស្ដែងគោលដៅចំនួន​ ៣ដែលក្រុម​ការងារបរិស្ថាន​ ចុះបោសសម្អាត និងបាញ់ទឹកលាងតាមដងផ្លូវមានដូចខាងក្រោម៖

១- គោលដៅទី ១ ចំនុច ផ្លូវជាតិលេខ២ ចាប់ពី គល់ស្ពានអាកាសព្រះមុនីវង្ស ទៅដល់ចំណុច មុខវត្តចាក់អង្រែក្រោម ។

២- គោលដៅទី ២ ចំណុច កែងស្តុបសាលារៀនចាក់អង្រែ ដល់ចំណុច ស្តុបក្រុមហ៊ុន ម៉ាសេដេស ផ្លូវ៣០ម៉ែត្រ ។

៣- គោលដៅទី ៣ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ចាប់ពី ច្រមុះជ្រូកក្បាលថ្នល់ ដល់ ចំណុចស្ពាន ព្រំប្រទល់ស្ពានថ្ម ខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។

គួរបញ្ជាក់ថា​ កម្លាំងបរិស្ថាន អនាម័យ ក្នុងខណ្ឌមានជ័យ បានបន្តអនុវត្តន៍ លាងសម្អាតជាប្រចាំថ្ងៃ ដោយក្នុងការបោសសម្អាត និង បាញ់ទឹកលាងផ្លូវនេះ គឺប្រើប្រាស់កម្លាំង ចំនួន ៥នាក់ និង ប្រើប្រាស់ជាប្រចាំថ្ងៃ នៅរថយន្តចំនួន ២គ្រឿង ស្មើ ៥ជើង ស្មើប្រើប្រាស់ទឹកអស់ ៥ ឡានទឹក៕ដោយ​៖ស​ តារា​


ចែករំលែក៖