ក្លិបបារាំងបាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី៦ ខែមេសានេះថា ខ្សែការពាររបស់ក្លិប Paris St Germain គឺកីឡាករ Alessandro Florenzi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយរូបគេនឹងខកខានការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយនៅ Champions League ពេលប៉ះជាមួយក្រុម Bayern Munich។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តរួមក្រុមរបស់កីឡាករ Florenzi និងមិត្តរួមជាតិអុីតាលី Marco Verratti ក៏មិនមានការប្រកួតនៅថ្ងៃពុធនៅទីក្រុង Munich ដែរបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។
នៅប្រទេសបារាំងការធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ–១៩ ត្រូវតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ។
ក្លិប Paris St Germain បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករ Florenziត្រូវនៅឃ្លាតឆ្ងាយពីគេ ក្នុងរយៈពេល២-៣ថ្ងៃដែលជាការប្រុងប្រយ័ត្នហើយនឹងបន្តនៅដាច់ដោយឡែក១០ថ្ងៃ តាមពិធីសារសុខភាពពីមន្ត្រីជំនាញសុខាភិបាលរបស់បារាំង ៕
ដោយ៖ ភារៈ