ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបមក លោក លោកស្រី ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ស្តីពីការក្រើនរំឭកចុងក្រោយទៅដល់គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការក្នុងការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
យោង: ព្រះរាជក្រមលេខ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់ ស្តីពីវិធានការទប់ ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះទី ១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
-លិខិតលេខ ១០៣ អបស .មព ចុះទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការជំរុញកិច្ចសហការពីម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ក្នុងការបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើនេះ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ដែលជា ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឱ្យបានជ្រាបថា រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានធ្វើសេចក្តី ណែនាំរួចមកហើយ ស្ដីអំពីវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺហាមមិនអនុញ្ញាតឱ្យកន្លែងពិនិត្យ ព្យាបាលជំងឺឯកជនធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ ជាដាច់ខាត។ ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃ ជំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំឭកជាចុងក្រោយចំពោះ លោក លោកស្រី ដែល ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមសហការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃវីរុសកូដ-១៩ ទៅក្នុងសហគមន៍ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចខាងក្រោមនេះ ៖
1. មិនអនុញ្ញាតឱ្យធ្វើការពិនិត្យព្យាបាលអ្នកជំងឺសង្ស័យថាជាជំងកូវីដ-១៩ និងធ្វើតេស្តរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាដាច់ខាត (លើកលែងតែមានការអនុញ្ញាត ពីក្រសួងសុខាភិបាល )។
2. ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកគិលានុបដ្ឋាក-យិកា ០១រូប នៅពីខាងក្រៅច្រកទ្វារចូលទៅក្នុងកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការបែងចែកជំងឺ (Tran) និងការត្រួតពិនិត្យអ្នកជំងឺដំបូង (Souming )។ គ្រប់ ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថាគ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ដែលចូលទៅ ក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅដោយប្រើឧបករណ៍ស្ទង់កម្តៅដែលមិនប៉ះ ផ្ទាល់ ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺកូវីដ-១៩ ដោយពឹងផ្អែកលើនិមយមន័យករណីដែលក្រសួងសុខាភិបា លបានកំណត់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ (ឧបសម្ព័ន្ធ១ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ និងឧបសម្ព័ន្ធ២)។
៣, ប្រសិនបើមានសញ្ញាណាមួយដូចក្នុងនិយមន័យកូវីដ-១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថាជាករណីសង្ស័យជំងឺកូវីដ-១៩ ត្រូវឱ្យគាត់ពាក់ម៉ាស់ និងណែនាំគាត់ឱ្យទៅកាន់កន្លែងរង់ចាំមួយដែលនៅក្បែរនោះ ដោយរក្សារគម្លាតយ៉ាងហោច ណាស់មួយម៉ែត្រកន្លះ (១,៥ម៉ែត្រ) ពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលជធានី ខេត្តដើម្បីមកសម្របសម្រួល បញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កដែលរៀបចំសម្រាប់អ្នកជំងឺកូដ -១៩។
4. ត្រូវអនុវត្តអនាម័យដៃជាប្រចាំ ដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល៧០% ឬអាល់កុលដែល។ ក្នុង ករណីអ្នកជំងឺសង្ស័យថាជាជំងឺកូវីដ-១៩ ត្រូវសម្អាត ទីកន្លែងពិនិត្យព្យាបាលជំងឺ ដោយប្រើអាល់កុល៧០ % ឬ សូលុយស្យុង អូសាវែលដែលមានកំហាប់ ០.១% លើផ្ទៃឧបករណ៍ដែលប្រើប្រាស់ឡើងវិញ និងសូលុស្យុងអូសាវែលដែលមានកំហាប់ ៦.៥% លើផ្ទៃប្រឡាក់ផ្សេងៗ និងជូតសម្អាតឥដ្ឋ និងសូលុស្យុងអូសាវែលដែលមានកំហាប់ ០.០៥% សម្រាប់ត្រាំ ឧបករណ៍សម្ភារៈដែលប្រើប្រាស់ឡើងវិញ ព្រមទាំងបាញ់សម្លាប់មេរោគនៅក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។
សូមអាននូវសេចក្តីក្រើនរំលឹកពីក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សិលា