ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះពិនិត្យទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនបងប្អូនកម្មករកម្មការិនី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២១លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញពិនិត្យ​មេីលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង​របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ របស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ ជូនបងប្អូនកម្មករ​ និយោជិត​តាមរោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ នៅតាមតំបន់អាទិភាព​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​។ 

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩​ (សុីណូវ៉ាក់)​ ជូនបងប្អូនកម្មករ​ និយោជិតតាមរោងចក្រ​ សហគ្រាស​ នៅរាជធានីភ្នំពេញ​ ចាប់ពីថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២១​ នេះតទៅ​ ហេីយនៅតាមបណ្តាខេត្តអាទិភាពផ្សេងៗទៀតក៏បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀត។  

ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត​ សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង​ ដែលរាជរដ្ឋាភិបាល​ បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ​ ព្រោះគុណភាពនៃវ៉ាក់សាំង​ដែលរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ​ គឺមានគុណភាពល្អ​អាចទទួលយកបាន​ ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។

 ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង​ ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា​ អាចជៀសផុតពីជំងឺកូវីដ១៩​ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ 

សូមជូនពរប្រជាពលរដ្ឋ​ទាំងអស់​ មានសុខភាពល្អ​ជៀសផុតពីជំងឺកូវីដ១៩​ គ្រប់ៗគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖