ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកលុយ ៤,៩លានដុល្លារ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព

ចែករំលែក៖

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកលុយ ៤,៩លានដុល្លារ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព។

លោកបានថ្លែងថា ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លារនេះ ខ្ញុំនិងភរិយាបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព🙏🙏🙏
សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់ការថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនឹងភរិយា។ ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹកការបរិច្ចាគនេះ🙏🙏🙏🙏
ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ៕

ដោយ ៖ សិលា

ចែករំលែក៖