ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២ នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមប្រភពពញ បេឡាជាតិសន្តិសុខសង្គម បានអោយដឹងថា, គិតត្រឹមរយៈពេលពេញ ១ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២ នាក់ ។

ជាមួយគ្នានឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ។បច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅតែបន្តការគម្រាមកំហែងជីវិតមនុស្សលើពិភពលោកមិនទាន់ផុតរលត់នៅឡើយ ក្នុងនោះដោយឡែកនៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៩១៥ នាក់ និងមានអ្នកស្លាប់កើនឡើងរហូតដល់ទៅ ២២នាក់ផងដែរ។

ជាមួយនឹងក្តីបារម្ភស្ថិតក្នុងបរិបទនាសម័យកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តនូវវិធាន “៣ការពារ និង៣កុំ” យ៉ាងខ្ជាប់ខ្ជួន ដើម្បីរក្សាបានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។

ទន្ទឹមគ្នានេះ ប្រមុខដឹកនាំនៃកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងពីក្រៅប្រទេសជាបន្តបន្ទាប់ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងន័យទប់ស្កាត់នៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។

ឆ្លើយតបនឹងវិធានការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើទោះបីជាមានបញ្ហាខ្លះៗក្នុងការបំពេញការងារយ៉ាងណាក៏ដោយ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅតែខិតខំបន្តដឹកនាំមន្ត្រីបុគ្គលិកក្នុងស្ថាប័នឱ្យបំពេញការងារ បម្រើសេវាជូនសមាជិករបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ជាប់ជានិច្ច។

គ្រាន់តែគិតត្រឹមរយៈពេលពេញ ១ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២ នាក់ ។

នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដែលលោកតែងតែខ្វាយខ្វល់ និងគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រមុខដឹ

កនាំកម្ពុជា បានបន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ព្រមទាំងអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនជាមួយនឹងវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖