ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ វាយលុកបវរកញ្ញាហើយ! ការប្រឡងបវរកញ្ញាអេកូអន្តរជាតិឆ្នាំ ២០២១ ក្លាយជាសម្បុកកូវីដ-១៩ថ្មី

ចែករំលែក៖

ក្នុងពេលការប្រឡងបវរកញ្ញាកើតឡើង គណៈកម្មការរៀបចំការប្រឡងទទួលបានព័ត៌មានថាមានបេក្ខនារីមានសញ្ញាឆ្លងកូវីដ-១៩ ប៉ុន្តែមិនបានប្រកាសភ្លាមៗនោះដល់បេក្ខនារីផ្សេងទៀតដើម្បីបង្ការនោះឡើយ។ ជាលទ្ធផល នៅពេលនេះ គឺស្រីស្អាតជាច្រើននិងជំនួយការមានវិជ្ជមានកូវីដ-១៩ ។
ក្រោយរយៈពេលជាងមួយឆ្នាំដែលបានផ្អាក ដោយសារតែកូវីដ-១៩ Miss Eco International បានបន្តរៀបចំឡើងនៅក្នុងប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពី កញ្ញាឯកមកពី៤០ប្រទេសនៅជុំវិញពិភពលោក ។ នៅថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ ជាយប់ផ្តាច់ព្រ័ត្រ ហើយស្រីស្អាតមកពីអាហ្វ្រិកខាងត្បូង នាង Gizzelle Mandy Uys ទទួលបានមកុដបវរកញ្ញា Miss Eco International ។ ចំណែកបវរកញ្ញាឯករងមាននាង Kelley Day (Philippines), Alexandria Kelly (អាមេរិក), Steffania Alejandra Rodriguez Vivas (Venezuela), Kristel Ruiz Freeman (Costa Rica) ។
ក្រោយបញ្ចប់ការប្រឡងមិនយូរប៉ុន្មាន គណៈកម្មការរៀបចំការបោះឆ្នោតទទួលបានព័ត៌មានថា បវរកញ្ញាឯករងជនជាតិហ្វីុលីពីន Kelley Day វិជ្ជមានកូវីដ-១៩ ហើយបេក្ខនារីផ្សេងទៀតក៏ប្រកាសថាវិជ្ជមានកូវីដ-១៩ ផងដែរ ។
ការធ្វេសប្រហែសខាងលើ បានធ្វើឲ្យគណៈកម្មការបវរកញ្ញាប្រទេសផ្សេងៗទៀតជាច្រើនថ្កោលទោសយ៉ាងខ្លាំងដល់គណៈកម្មការរៀបចំការប្រឡងបវរកញ្ញានៅអេហ្ស៊ីប។
លោក Nawat Itsaragrisil ដែលជាប្រធានគណៈកម្មការកម្មវិធី Miss Grand International និង Miss Grand Thailand បានបង្ហោះសារលើបណ្តាញសង្គម ហ្វេសប៊ុកផ្លូវការរបស់លោកទាក់ទងនឹងករណីឆ្លងកូវីដ-១៩ ដែលផ្ទុះឡើងក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Eco International 2021 ដែលធ្វើនៅប្រទេសអេហ្ស៊ីប។
លោក Nawat Itsaragrisil ក៏បានថ្កោលទោសយ៉ាងពេញទំហឹងចំពោះកម្មវិធីខាងលើដែរ ជាពិសេសអ្នករៀបចំកម្មវិធី ដែលធ្វេសប្រហែសធ្វើឲ្យបេក្ខនារីប្រកួតត្រូវឆ្លងមេរោគនេះ ដែលក្នុងនោះក៏មានបវរកញ្ញារបស់ថៃដែរគឺ Miss Eco Thailand មានឈ្មោះថា Oil Jutamas៕ ដោយ៖ធីរីណា

រូបភាព៖tiin.vn


ចែករំលែក៖