ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣បន្តចុះយកបុរសម្នាក់ទៅព្យាបាលក្រោយរកឃេីញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់ក្រោយពីក្រុមគ្រូពេទ្យជំនាញរកឃេីញវិជ្ជមានជំងឺកូវីដ-១៩​ នៅវេលាម៉ោង៣និង៥១នាទី​ ថ្ងៃទី៧ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបានសហការជាមួយអាជ្ញាធរចុះទៅយកបុរសនោះទៅសម្រាកព្យាបាលបន្តនៅឯមន្ទីរពេទ្យ។ 

  លោក​ សុទ្ធ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​បានឱ្យដឹងថា​ បុរសជនជាតិចិនខាងលេីដែលវិជ្ជមានកូវីដ-១៩មានឈ្មោះ  យាក់ សុឺន អាយុ៣២ឆ្នាំ​ ស្នាក់នៅសណ្ឋាគារ​APPLE HOTEL TWO2 ដែលមានទីតាំង​នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

  លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  បានឱ្យដឹងថា​ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាក​របស់បុរសខាងលេីទៅពិនិត្យឃេីញវិជ្ជមានជំងឺកូវីដ-១៩​ ទេីបក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរចុះទៅទទួលយកទៅព្យាបាលបន្ត៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖