ព័ត៌មានទាន់ហេតុការណ៍៖

លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បន្តបាញ់ថ្នាំសម្លាប់មេរោគ ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយគណៈអភិបាលរាជធានី មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រី ដើម្បីចាត់វិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ។

  ជាក់ស្តែងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បានបន្តសហការជាមួយក្រុមហ៊ុន  អុីហ្ស៉ី ផេស ខិនត្រូល – អុីភីសុី ធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ និងជុំវិញបរិវេណផ្សារដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាតពីវីរុសកូវីដ-១៩។

បន្ថែមទៀតនោះ ក្រៅពីការបាញ់លាងសម្អាតហើយនោះ នៅតាមបណ្តាច្រកចេញ-ចូលផ្សារក៏មានកម្លាំងសន្តិសុខផ្សាររង់ចាំបាញ់កម្តៅនិងបាញ់អាល់កុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ។

   ពេលកន្លងមក មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ-១៩ បាននិងកំពុងវាយលុកមិនថា នៅលើពិភពលោកនោះទេ នៅក្នុងប្រទេសកម្ពុជាក៏មានករណីឆ្លងជំងឺកូវីដ-១៩នេះដែរ ។

  គួរបញ្ជាក់ផងដែរថា ក្នុងប្រទេសកម្ពុជាយើងមានព្រឹត្តការណ៍ធំៗចំនួន៣លើកមកហើយគឺ ព្រឹត្តិការណ៍០៣វិច្ឆិកា , ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការដឹកនាំរបស់រដ្ឋាភិបាលបានបញ្ចប់ដោយជោគជ័យ តែរហូតមកដល់ពេលនេះបានកើតឡើងសាជាថ្មី គឺព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានរីករាលដាលជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖