ព័ត៌មានទាន់ហេតុការណ៍៖

កីឡដ្ឋាន Middlesbrough នៅមាត់ទន្លេនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតមិត្តភាពចំនួន២របស់ក្រុមអង់គ្លេស មុនព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

ពហុកីឡដ្ឋាន Middlesbrough មានទីតាំងនៅមាត់ទន្លេនឹងរៀបចំការប្រកួតមិត្តភាពអង់គ្លេសចំនួន២ ដើម្បីត្រៀមប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។

ក្រុមជម្រើសជាតិអង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate នឹងត្រូវជួបជាមួយក្រុមអូទ្រីសនៅថ្ងៃពុធទី២ ខែមិថុនាមុនពេលលេងជាមួយក្រុមរូម៉ានី នៅ៤ថ្ងៃក្រោយ។ កីឡដ្ឋាននៅមាត់ទន្លេនេះត្រូវបានជ្រើសរើសជាកន្លែងមានសុវត្ថិភាពនៃការឆ្លងកូវីដ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតទាំងពីរ។

ក្រោមផែនការបច្ចុប្បន្នរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរប្រទេសអង់គ្លេសចេញពីការជាប់គាំងអ្នកគាំទ្រមួយចំនួនគួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួត។ ទោះយ៉ាងណាសមាគមកីឡាបាល់ទាត់និយាយថា ការរៀបចំសំបុត្រនឹងត្រូវបានផ្សព្វផ្សាយ ប្រសិនបើត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពសម្រាប់អ្នកគាំទ្រចូលរួម។

កីឡដ្ឋាន Middlesbrough ធ្លាប់ធ្វើជាទឹកដីចុងក្រោយក្រុមអង់គ្លេសបានផ្តួលក្រុមស្លូវ៉ាគីក្នុងជ័យជម្នះ ២-១ កាលពីឆ្នាំ២០០៣។

គ្រូបង្វឹកអង់គ្លេសគឺលោក Southgate ដែលធ្លាប់លេងឱ្យអង់គ្លេសនៅពេលនោះបានចាប់ផ្តើមលេងនៅតំបន់កណ្តាលក្នុងការប្រកួតនោះ។ ក្រុមអង់គ្លេសចាប់ផ្តើមយុទ្ធនាការការប្រកួតយូរ៉ូរបស់ពួកគេគឺប៉ះ ក្រូអាតនៅឯកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យទី១៣ ខែមិថុនា ៕ដោយ ៖ ភារៈ


ចែករំលែក៖