ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៣ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១១៣ នាក់ (សហគមន៍ទាំង ១១៣នាក់) និងមានអ្នកជាសះស្បេីយចំនួន ៩០នាក់ក្នុងនោះរួមមាន៖
រកឃើញអ្នកឆ្លងថ្មី ១១៣នាក់ទៀត (សហគមន៍ទាំង ១១៣នាក់) ក្នុងនោះមាន៖ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១)
គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៣០២៨ នាក់
– អ្នកជាសះស្បើយ= ១៩១៤ នាក់
– អ្នកកំពុងព្យាបាល= ១០៨៥ នាក់
– អ្នកស្លាប់= ២៤ នាក់៕
ដោយ៖ ស តារា