ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ទៀតហើយ! នៅហាងមីហឹរជិតស្ពានអាកាសផ្សារដីហុយ ! ហុឹស ….សូមឆាប់ជាសះស្បើយណា !

ចែករំលែក៖

ភ្នំពេញ៖ លោក ងឿម សម្បត្តិ ប្រធានភូមិចុងថ្នល់ខាងលិច បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មានទីតាំងថ្មីមួយទៀតហើយក្នុងមូលដ្ឋានគាត់ គឺនៅ ផ្ទះលេខ៣ក្រុមទី៨ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ (ហាងមីហឹរក្បែរស្ពានអាកាសផ្សារដីហុយ)។ ត្រូវបានពេទ្យមកយកសំណាកជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា, បើមិនចាំបាច់នៅផ្ទះ ! ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន១១៣នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី៨ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន១១៣នាក់​ (សហគមន៍ទាំង១១៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់​ក្នុង​នោះ​រួម​មាន​៖

រកឃើញអ្នកឆ្លងថ្មី ១១៣នាក់ទៀត (សហគមន៍ទាំង ១១៣នាក់) ក្នុងនោះមាន៖​ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១)

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៣០២៨ នាក់
– អ្នកជាសះស្បើយ= ១៩១៤ នាក់
– អ្នកកំពុងព្យាបាល= ១០៨៥ នាក់
– អ្នកស្លាប់= ២៤ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖