ព័ត៌មានទាន់ហេតុការណ៍៖

បងស្រី វី ឌីណែត ដែលមានផ្ទៃពោះជាង៧ខែនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ

ចែករំលែក៖

ភ្នំពេញ៖ បងស្រីរបស់វី ឌីណែតគឺអ្នកនាង វី ឌីណា ដែលមានផ្ទៃពោះជាង៧ខែ និងបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ខែមីនាកន្លងទៅនោះបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ នេះបើយោងតាមប្រភពជិតដិតតារាចម្រៀងរូបនេះបានបញ្ជាក់កាលពីរសៀលថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១នេះ។ 

គេចាំបានថាកន្លងទៅអភិបាលខណ្ឌកំបូលបានរៀបចំក្រុមការងារដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះឪពុករបស់នាង រួមទាំងការចេញលិខិតបញ្ជាក់អំពីការអាចបើកដំណើរការចេញចូលផ្ទះនេះឡើយវិញ ក្រោយពីឪពុកនាង គឺលោក ហួរ ឡាវី មិនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣លើកមកនោះ។
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ប្អូនស្រីរបស់វីឌីណែត គឺកញ្ញា វីឌីនូ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយបានត្រឡប់ទៅផ្ទះវិញខណៈ ដែលនាងក៏ត្រូវបានធ្វើដំណើរដល់ផ្ទះកាលពីថ្ងៃទី០៤ខែមេសាកន្លងទៅទាំងអារម្មណ៍ក្តុកក្តួលព្រោះបាត់វត្តមានអ្នកម្តាយ។បើមិនមានការប្រែប្រួលទេកូនស្រីរបស់លោក ហួរ ឡាវីរូបនេះននឹងចេញទៅបន្តសម្រាកធ្វើចត្តាឡីស័កនៅផ្ទះនៅល្ងាច នេះហើយបន្ទាប់ពីនាងបានតេស្តសំណាកអវិជ្ជមាននោះ។ អាចចាត់ទុកថាជាដំណឹងល្អមួយគ្រាដែលកន្លងមកក្រុមគ្រួសារនាងមានការព្រួយបារម្ភខ្លាំងពីក្រុមគ្រួសារ និងមិត្តភក្ដិព្រោះតែអ្នកនាង វីឌីណា មានផ្ទៃពោះជិតគ្រប់ខែប៉ុន្តែអ្វីដែលគេកោតសរសើរខ្លាំងនោះគឺស្វាមីរបស់អ្នកនាងដែលមិនមានវិជ្ជមានជំងឺកូវីដ-១៩នោះបានស្ម័គ្រចិត្តទៅមើលថែទាំភរិយា ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្តស្វាមី និងឪពុកដែលបារម្ភពីសុខទុក្ខភរិយានិងកូនក្នុងផ្ទៃ។
គួររំលឹកដែរថា តារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់ និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ។ បងស្រីបង្កើតរបស់នាងដែលមានផ្ទៃពោះជាង៧ខែនោះក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២២ ខែមីនា កន្លងទៅ ហើយពេលនេះនាង សមាជិកក្រុមគ្រួសារ និងអ្នកជិតដិតមួយចំនួនផ្សេងទៀតបានជាសះស្បើយនិងវិលត្រឡប់ទៅគេហដ្ឋានវិញផងដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖