ភ្នំពេញ៖ សូមបញ្ជាក់ថា, ទីបំផុត! នគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ នៅមុខធនាគារ ABA ដើម្បីការពារខ្លួន ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ គឺអោយនៅក្រៅឃុំ ស្ថិតក្រោមការត្រួតពិនិត្យដោយតំណាងអយ្យការ។
រឿង មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នៅមុនធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដើម្បីការពារខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ។
លោក សិដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបែបនេះនៅមុននេះបន្តិច ជាមួយការគាំទ្រពីការថ្លឹងថ្លែងតាមទិដ្ខភាពច្បាប់។
អរគុណសន្តិភាព អរគុណតុលាការ អរគុណមេធាវី អរគុណទឹកចិត្តប្រជាជនស្រលាញ់អំពើល្អ និងស្អប់អំពើអាក្រក់ ។ លោកសន្តិសុខធនាគាររួចផុតពីបទចោទប្រកាន់ហើយ សប្បាយចិត្តជំនួសគាត់ខ្លាំងណាស់ ! ៕
ដោយ៖ សុខ ខេមរា