ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ហូ វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃអង្គញ់ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣ វត្ត សម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

       ខេត្តស្វាយរៀង៖ ទេយ្យទានទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបានលោក លឹម សៀងហេង អភិបាលក្រុងបាវិត តំណាងឱ្យលោកហូ វុទ្ធី ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតប្រគេនព្រះសង្ឃចំនួន៣វត្ត សម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងពិធីវាយគង ជួង រគាំង ទូងស្គរព្រមៗគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតដល់ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។

   ទេយ្យទានជាគ្រឿងឧបភោគបរិភោគត្រូវបានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣ធ្វើឡើងនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់ក្រុមការងារជាច្រើនរូបផងដែរ។

   ក្នុងឱកាសនោះលោក លឹម សៀងហេង អភិបាលក្រុងបាវិត តំណាងឱ្យលោកហូ វុទ្ធី ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតបានឱ្យដឹងថា វត្ត៣ដែលទទួលបានមានដូចជាវត្តព្រៃអង្គញ់ វត្តសាមគ្គីមុន្នីរ័ត្ន និងវត្តមហានិគ្រោធការាម ដែលស្ថិតនៅក្នុងសង្កាត់ព្រៃអង្គញ់ ដោយក្នុងមួយវត្តៗទទួលបាន អង្ករ ២០០គីឡូក្រាម ទឹក បរិសុទ្ធ១០កេស មី១០កេស ទឹកផ្លែឈើ ៥កេស ទឹកបាកាស៥ កេស និងបច្ច័យចំនួន ៥០០,០០០រៀលផងដែរ។

លោកបន្តថា ទេយ្យទានទាំងអស់នេះសម្រាប់យុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងពិធីវាយគង ជួង រគាំង ទូងស្គរព្រមៗគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ៕

ដោយ៖យឹម សុថាន


ចែករំលែក៖