ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាមទិកតុក៧ថ្ងៃស្រីថ្លៃនាំប្រុសមកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយស្រក់ទឹកភ្នែក

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវដ៏ហួសចិត្តមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីមានស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ហើយ បែរជាផិតក្បត់ប្តីយកប្រុសមកដេកដល់ក្នុងបន្ទប់ជួលត្រូវប្តីតាមទាន់បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកព្រោះពិបាករកវាចាមកថ្លែងឱ្យសមនឹងការឈឺចាប់។ ហេតុការណ៍ដ៏អាក្រក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងសមត្ថកិច្ចចុះមកធ្វើការសួរនាំនៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   បុរសជាប្តីមានឈ្មោះ ក្រិត ពៅ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ត អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រដូចគ្នា បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងគាត់ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង  រហូតមកដល់សព្វថ្ងៃមានរយៈពេល១០ ឆ្នាំហើយ ដោយមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពខ្វះខាតពួកគាត់បាននាំគ្នាចាកចេញពីផ្ទះមកធ្វើការនៅរោងចក្រក្នុងក្រុងភ្នុំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ ពេលមករស់នៅភ្នំពេញធ្វើការជាកម្មកររោងចក្រនេះពួកគាត់រស់នៅមិនចុះសម្រុងគ្នាសោះ គឺតែងតែឈ្លោះគ្នាជាញឹកញាប់ ហើយរយៈពេល១ខែចុងក្រោយនេះ ប្រពន្ធគាត់បានវេចបង្វេចរត់ចោលរូបគាត់ជាប្តីមករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថាប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ  លុះរយៈពេលមួយ អាទិត្យក្រោយមកដោយមានការសង្ស័យព្រោះរូបគាត់ជាប្ដីបានទូរស័ព្ទទៅប្រពន្ធដើម្បីចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថាឈប់ខលមករកគេទៀតទៅ! ធ្វើឲ្យរូបគាត់ជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុខាងលើ គាត់ក៏បានដើរមកមើលប្រពន្ធ ដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់  ភ្លាមៗនោះរូបគាត់បានយកដែកចងទ្វារជាប់មិនឱ្យចេញទៅណាទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍។          បើតាមការរៀបរាប់ពីប្រពន្ធបានប្រាប់ឱ្យដឹងថា ចាប់ពីរូបនាងបានរៀបការជាមួយប្ដីមកគ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបនាងជារឿយៗ តែរូបនាងជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបនាងជាប្រពន្ធបានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម  ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង។ ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯងមក រូបនាងក៏មានទំនាក់ទំនងជាមួយបុរសម្នាក់តាមរយ:លេងទិកតុកជាមួយគ្នារយៈពេលមួយ អាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

   បច្ចុប្បន្នប្ដីប្រពន្ធនិងប្រុសដែលជាសហាយស្មន់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖