ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍: សូមអបអរសាទរអ្នកឈ្នះរង្វាន់ទាំង ៦រូប ពីការឆ្លើយសំណួររបស់យើង!

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា, សំណួរសប្តាហ៍មុន បានសួរថា៖ កុមារគួរតែប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឱ្យច្រើនដើម្បីពង្រឹងខួរក្បាល (ខុស/ត្រូវ)? សូមកោតសរសើរដល់អ្នកចូលរួមឆ្លើយភាគច្រើនដែលបានផ្តល់ចម្លើយត្រឹមត្រូវថា “ខុស”។ គណៈកម្មការរៀបចំបានជ្រើសរើសជ័យលាភីទាំង៦រូប ពីក្នុងចំណោមអ្នកចូលរួមផ្តល់ចម្លើយបានត្រឹមត្រូវ និងស្របតាមលក្ខខណ្ឌ។

គណៈកម្មការរៀបចំនឹងទាក់ទងជ័យលាភី ដើម្បីបើករង្វាន់ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១!

សម្រាប់អ្នកដែលមិនបានឈ្នះ សូមកុំភ្លេចតាមដានការសួរសំណួរបន្ទាប់នៅលើទំព័រហ្វេសប៊ុក គិតគូរកូន Kit Kou Kon និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia!

#KitKouKon #គិតគូរកូន #OnlineChildProtection #ChildProtection #OnlineSafetyKH #MPTC #អក្ខរកម្មមេឌា ៕

ដោយ ៖ សិលា


ចែករំលែក៖