ភ្នំពេញ៖បអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង បញ្ជាក់ថា,ផ្សារនាគមាស តូបលេខ A23 មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់បន្លែនៅទីនោះ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅ ផ្សារនាគមាស តូបលេខ AA23 ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ៖ សិលា