ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី១០ ខែមេសាស្អែកនេះ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ផ្ញើជូនជនរួមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

បណ្ដាញព័ត៌មានជាច្រើនទៀត រួមទាំងបណ្ដាញព័ត៌មាន នឹងផ្សាយបន្ដផ្ទាល់ពីទូរទស្សន៍ជាតិ ចេញពីគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។
សូមបញ្ជាក់ថា, សម្តេចតេជោ សូមបងប្អូនប្រជាពលរដ្ឋដែលដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមអញ្ជើញទៅធ្វើសំណាកទៅតាមទីតាំងដែលក្រសួងសុខាភិបាលបានប្រកាស។

សម្តេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តរការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖