ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់យកកាំបិតកាប់បងថ្លៃរបួសធ្ងន់ព្រោះខឹងជេរប្រមាថ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ឃឃាត់ខ្លួនកាលពីវេលា​ម៉ោង​ ១៨​និង​៣០​នាទី​ ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​រស់នៅ​ភូមិ​ស្នា​ពេជ្រ​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ ដាក់អ្នកដទៃ។​

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបានឲ្យដឹងថា​ជន​រង​គ្រោះ​មានឈ្មោះ​ សឿង​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខ​កសិករ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​ រីឯ​ជន​ដៃដល់​ឈ្មោះ​ ពិន​ ពៅ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃរបស់ជនរងគ្រោះ រស់នៅ​ភូមិ​-​ឃុំ​ ស្រុក​ ជាមួយ​គ្គ្នាជាមួយជនសង្ស័យបានរង​របួស​ជា​ទម្ងន់​ ។​
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ករណីនេះបណ្តាល​មក​ពី​ខ្លួនខឹង​ជន​រង​គ្រោះ​ជេរ​ប្រមាថ​មក​លើ​រូបគេ​ ទើប​រូបគេ​យក​កាំបិត​កាប់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជន​ដៃដល់​ រួម​នឹងវត្ថុតាងកាំបិតកាចែតមួយដើមដែលដកហូតបានត្រូវសមត្ថកិច្ច​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាតាច្បាប់ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖