ខេត្តរតនគិរី៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុច្បាស់លាស់។
ហេតុការណ៍បុរសចងកសម្លាប់ខ្លួនឯងនេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅថ្ងៃទី១០ខែមេសាឆ្នាំ២០២១ក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះវែន ហាន់ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី មានប្រពន្ធឈ្មោះ វាំង លីណា អាយុ១៦ឆ្នាំ ជនជាតិគ្រឹង។
មុនកើតហេតុជនរងគ្រោះបានមករស់នៅខាងប្រពន្ធក្នុងភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យឃើញថាសពជនរងគ្រោះពិតជាស្លាប់ដោយការចងកសម្លាប់ខ្លួនឯងប្រាកដមែន ហើយសមត្ថកិច្ចបានធ្ចើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត