ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូប្រើប្រាស់ល្បឿនលឿនបុកម៉ូតូម្ខាងទៀតពីក្រោយរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស ប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូភាគីម្ខាងទៀតពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១០ខែមេសា ឆ្នាំ២០២១  នៅលើផ្លូវ ៣១៦A ស្ថិតនៅភូមិតាដេវឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាគ្រោះមានឈ្មោះ ម៉ម សុផាត  អាយុ ២៤ ឆ្នាំ មុខរបរ  កម្មករ រោងចក្រនិងអ្នករួមដំណើរជាប្រពន្ធមានឈ្មោះ ឯក ចាន់ណាអាយុ២៥ ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានទីលំនៅ ភូមិត្រពាំងធ្លកឃុំច្រេសស្រុកចន្រ្ទា ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GG-០៨៦២
ឆ្នាំផលិត ២០១៧ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះនាង ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិ ពោធិ៍ឃំុមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងនិងអ្នករួមដំណើរមាន
ឈ្មោះ កៅ ណេតភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកោះក្បានខាងជេីង ឃំុសំរោងស្រុកចន្រ្ទាខេត្តស្វាយរៀងជិះម៉ូតូម៉ាកWinner x ស៊េរី២០២០ ពណ៌ខៀវ អត់ស្លាកលេខខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកWinner x សេរី២០២០ ពណ៌ខៀវអត់ស្លាកលេខដោយបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកពីក្រោយម៉ូតូម៉ាកហុងដាC ១២៥ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ១GG-០៨៦២ជិះគ្នា២នាក់ប្ដីប្រពន្ធបុកពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករងគ្រោះទាំង៤នាក់ត្រូវបានបងប្អូនក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលសុខភាពឃំុមេសរថ្ងកនិងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖