ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណចំពោះលោក​ នៅ​ សារី​ អគ្គនាយក​ក្រុមហ៊ុន​ RAKAN NIAGA CAMBODIA Co.,LTD

ចែករំលែក៖

      ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលម៉ាស់ចំនួន២៥កេស ស្មើនឹង ៦២,៥០០ម៉ាស់ ពីលោក​ នៅ​ សារី​ អគ្គនាយក​ក្រុមហ៊ុន​ RAKAN NIAGA CAMBODIA Co.,LTD ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

   ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនខាងលើ ដែលមានចិត្តសទ្ធាជ្រះថ្លាឧបត្ថម្ភម៉ាស់ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖