ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។
មាត្រា១._អនុក្រឹត្យនេះ កំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ -អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បី ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩។
ត្រង់ ជំពូកទី២ និយាយពី កាតព្វកិច្ចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
មាត្រា៣._កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូដ -១៩ ត្រូវអនុវត្តចំពោះ៖
– មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
– ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង
– ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូដ -១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយ ចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាល មានសមត្ថកិច្ច។
មាត្រា៤ .ប្រភេទនៃវាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
សូមអាននួវខ្លឹមសារទាំងស្រុង នៃរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩៕
ដោយ៖ សុខ ខេមរា