ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Real Madrid ​ហក់​ឈរ​កំពូល​តារាង La Liga របស់អេស្ប៉ាញ ​ក្រោយ​ឈ្នះ Barcalona ក្នុងលទ្ធផល ២-១​

ចែករំលែក៖

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២–១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Ligaរបស់អេស្ប៉ាញ​នៅ​យប់មិញ​នេះ​។​

នៅ​តង់​ទី​១ ​ក្រុម Real Madrid ​អាច​រក​គ្រាប់​បាល់២គ្រាប់​នាំ​មុខ​បាន​ទៅ​ហើយ ​ដោយ Benzema ​១​គ្រាប់នៅនាទីទី១៤ ​និង Toni Kroos ​១​គ្រាប់ទៀតនៅនាទីទី២៨។

​លទ្ធផលនេះបន្តរហូតចប់តង់ទី១ដោយReal Madridនាំមុខក្រុមBarcelona ២ទល់០ ។

ចូលដល់តង់ទី២ក្រុម Barcelona ​ ​រក​បាន​១គ្រាប់សងវិញដោយកីឡាករ Oscar ​នៅ​នាទីទី​៦០​។ ​នៅ​សល់​៣០​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទៀត​នោះ​ទេធ្វើឲ្យចប់ការប្រកួត Real Madridយកឈ្នះBarcelonaក្នុងលទ្ធផល ២ទល់១ ។

លទ្ធផល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​ហើយ ​ឆ្លង​កាត់​៣០​ប្រកួត​កន្លង​មក​នេះ។ ​យ៉ាងណាមិញ​ពួកគេ​ក៏​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ក្រុម Atletico Madridប្រកួតនឹងក្រុមម្ចាស់ផ្ទះ Real Betis ​នៅម៉ោង០២៖០០នាទីយប់នេះដែរ ​ព្រោះ​Atletico Madrid ទើប​មាន​២៩​ប្រកួត​ប៉ុណ្ណោះ៕

ដោយ៖ សហការី


ចែករំលែក៖