ព័ត៌មានទាន់ហេតុការណ៍៖

១​គ្រាប់​នៅ​ម៉ោង​បន្ថែមរបស់Alexander-Arnold ​ជួយ Liverpool ​យក​ឈ្នះ Aston Villa ​២ទល់១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ

ចែករំលែក៖

កីឡាករ Alexander-Arnold ​រក​គ្រាប់​បាល់​ចុង​ម៉ោងជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​​ក្នុង​លទ្ធផល ២–១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​នៅ​នាទីទី​៤៣​ Watkins ​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុមភ្ញៀវ Aston Villaនាំមុខក្រុមម្ចាស់ផ្ទះLiverpool ​ ​១–០ ​មុន​ចប់​តង់​ទី​១។ ​យ៉ាងណាមិញ ​ឈាន​ដល់​តង់​ទី​២ ​Mohamed Salah ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៥៧។ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​ Arnold ​ក៏​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​វិញ ​នៅនាទី​៩០+១។ ​ចប់​ការ​ប្រកួត Liverpool ​យក​ឈ្នះ Aston Villa​ ក្នុង​លទ្ធផល ២–១។​ការ​យក​បាន​៣​ពិន្ទុ​ចុង​ម៉ោង​នេះ ជួយ​ក្រុម​របស់​លោក Klopp ​ឡើង​ដល់​លេខ​៥​ក្នុង​តារាង Premier League ​នា​រដូវ​កាល​នេះ ​ឆ្លង​កាត់​៣១​ប្រកួត។ ​នៅ​សល់​៧​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​នេះ​ហើយ ​ដូច្នេះ​ការ​ប្រកួត​ប្រជែង​យកកៅអី Top4 ​ពិត​ជា​ស្វិតស្វាញ​ណាស់នៅរដូវកាលរបស់ក្រុមហង្សក្រហម Liverpool​៕

ដោយ៖ សហការី


ចែករំលែក៖