ភ្នំពេញ៖ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ផ្សារម៉ាក្រូ (Makro) ខណ:មានអ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅដើរផ្សារនៅទីតាំងខាងលើនេះ ។ នេះជាសេចក្តីជូនដំណឹងរបស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយបញ្ជាក់បន្ថែមថា, នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៤៖២៥នាទី។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅដើរផ្សារនៅទីតាំងខាងលើនេះ ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!
ដោយ៖ សិលា