ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អំណោយសប្បុរសជន នៅតែបន្ត ផ្តល់ជួនកងកម្លាំងជួរមុខដែលប្រចាំការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការលួចឆ្លងដែន ដោយមិនបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយនេះផងដែរ គឺជាអំណោយ ក្រុមយុវជនបក្សខេត្ត ដែលដឹកនាំដោយ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោក សួន បវរ អនុរដ្ឌលេខាធិការ ក្រសួងការពារជាតិ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ លោកស្រេងសុផល .លោកលន់ វាសនា ,លោក សាន វិជ្ជាសារ៉ាវុធ ,លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក លី វណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ
-លោកសុិន សុខមាន
-លោក ថាលីន
-លោក.ភិន ភាពនិងភរិយា
-លោក សី ស៊ីឡៃ និងសហការី
-លោក សាយ សឿន និងភរិយា
-លោក គឹម វិវឌ្ឍន៍
-លោក លន់ គឹមឡេងនិងភរិយា
-លោក ប៊ុត សង់ទ្រី
-លោក សាន វិជ្ជា សារ៉ាវុធ
-លោក សង បេងហឿន និងភរិយា
-លោក លីម យ៉ុងគី និងភរិយា
-លោក អ៊ូលីវិន និងភរិយា
-លោក ប៊ូ ចាន់មុន្នី
-លោក ភួ តិចហាក់
-លោក អេង សុផារិទ្ធ
-លោក ម៉ាប់៤៥
-លោក ហ៊ុល សេងហាប់
-លោក ជាសុខ ទីតា
-លោក ហួរ
-លោក ស្រៀង
និងសប្បុរសជនានា បាននាំអំណោយ រួមមាន ម៉ាស់ អាល់កុល មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត ដែលធ្វើឡើងនៅទីបញ្ជាការមុខ ជូនដល់ កងកម្លាំងអន្តរាគមន៍ជួរមុខរបស់ កងពលតូចថ្មើរជើងលេខ៥១ កំពុងឈរជើងបំពេញបេសកកម្ម ប្រតិបត្តិការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា អំណោយដែលទទួលបាន គឺបានចែកជូនទៅតាមបណ្តាគោលដៅឈរជើងនៅជួរមុខភ្លាមៗផងដែរ។
ក្នុងនាមលោកមេបញ្ជាការ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន សូមថ្លែងអំណរគុណជូនចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន ទាំងអស់ក្នុងស្មារតីរួមគ្នា សមរភូមិក្រោយ គាំទ្រសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
គួរកត់សំគាល់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា ទឹកបរិសុទ្ធ អាល់កុល ម៉ាស់ ជែល និងសម្ភារមួយចំនួន ត្រូវបានប្រគល់ជូនជាបន្តបន្ទាប់ពីសំណាក់ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ ដោយសេចក្តីរីករាយសាទរ ចំពោះកងកម្លាំងចម្រុះជួរមុខ ដែលបានខិតខំល្បាតទប់ស្កាត់ទាំងយប់ទាំងថ្ងៃ អស់ពីកម្លាំងកាយចិត្តនៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបុព្វហេតុជាតិនិងប្រជាជន៕
ដោយ៖ សូរិយា