ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុមេធី ៖ សារបន្ទាន់!! រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់មកពីភ្នំពេញ ៥នាក់ និង ខេត្តព្រះសីហនុ ១នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ យោងតាមប្រភពពី រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់អោយដឹងថា, អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់មកពីភ្នំពេញ ៥នាក់ និង ខេត្តព្រះសីហនុ ១នាក់ ។

លោក ជា សុមេធី អភិបាលខេត្តនៃគណៈអភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។ ក្នុងនោះរួមមាន :
ទី១- សឹង ម៉ារី ភេទស្រី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

ទី២- សឹង វិច្ចរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

ទី៣- ខ្មៅ ឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី គាត់មកពីភ្នំពេញថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។

ទី៤- អ៊ុន យ៉ុន ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅអនុវិទ្យាល័យ បាខៅ គាត់មកពីភ្នំពេញ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ។

ទី៥- យុត សុត ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង កំពុងចត្តាឡីស័កនៅ អនុវិទ្យាល័យ មេសាង គាត់មកពីភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១។

ទី៦- ប៊ុន បុរី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សា ឃ្លាំង គាត់មកពី ខេត្តព្រះសីហនុ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖