ភ្នំពេញ៖ សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅ
តំបន់វាលទំនាបកណ្តាល។ នេះបើយោងតាម
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ១៤-២០ ខែមេសា ឆ្នាំ២០២១ ) របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១។
ជ្រលងនៃសម្ពាធទាបឥណ្ឌាជាមួយនិងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅ ភាគខាងត្បូងនឹងភាគពាយ័ព្យអាចមានភ្លៀងច្រើន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មាន ពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅ
តំបន់វាលទំនាបកណ្តាល ៕
ដោយ៖ សុខ ខេមរា