ភ្នំពេញ៖ ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ធនាគារ (ABA) សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី – ចេញម៉ោង១៥៖៣៧)
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!
ដោយ ៖ សិលា