ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​ ៥នាក់ ក្រោយរកឃើញកាំភ្លេីងខ្លី​ ដាវ​ កាំបិត​ និង​គ្រឿង​ញៀន​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ជនសង្ស័យ​ ៥នាក់​ ជាប់​ពាក់ព័ន្ធករណីប្រេីប្រាស់ និងរក្សាទុកអាវុធដោយខុសច្បាប់​ នៅថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ត្រូវ​បានកម្លាំងនគរបាលខេត្តបាត់ដំបង់​ កសាងសំណុំរឿបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង​ ដេីម្បីចាត់ការតាមច្បាប់​។

បេីយោង​តាមរបាយការណ៍របស់មន្រ្តីនគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា​ ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធក្នុងករណីប្រេីប្រាស់ និង រក្សាទុក អាវុធ ដោយខុសច្បាប់​នេះបានធ្វេីឡេីងនៅវេលាម៉ោង ១០និង​ ៣០នាទីយប់ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខមន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មន្រ្តីដដែលបន្តថា​ មុនពេលឈានដល់ការបង្រ្កាបជនសង្ស័យខាងលេីនេះ​ គឺកម្លាំងក្រុមអន្តរាគមន៍ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត​ បានជិះល្បាតក្នុងមូលដ្ឋានដេីម្បីទប់ស្កាត់បទល្មេីសក្នុងមូលដ្ឋាន​ និង​អនុវត្ត​វិធានការ​បង្ការ​ការ​ពារ​នៃជំងឺកូវីដ​-១៩​ ដែលកំពុង​រាលត្បាត​ជាសកល​នៅលើ​ពិភពលោក​។
លុះជិតមកដល់ចំណុចខាងលេី​ ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុងប្រមូលផ្ដុំគ្នា​ ទេីបចុះត្រួតពិនិត្យស្រា់តែដកហូតវត្ថុតាងជាក់ស្ដែងតែម្តង។

ចំណែក​វត្ថុ​តាងដកហូតរួមមាន៖​ គ្រឿងញៀន​ចំនួន​;​ ដាវ​ និងកាំបិតកែច្នៃចំនួន​ ៣ដេីម;​ និងកាំភ្លេីងខ្លីមួយដេីម។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ រួម​នឹង​វត្ថុ​តាងត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត​ ដេីម្បីឃាត់ខ្លួនសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖