ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញតារាងផែនការប្រចាំថ្ងៃ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនអ្នកបើកត្រីចក្រយានយន្ដ ចាប់ពីថ្ងៃទី១៤ ដល់ ១៨ មេសា ឆ្នាំ២០២១ ដែលមាន៣២ ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា សូមជំរាបជូនដល់បងប្អូន ជាអ្នកបើកបរត្រីចក្រយានយន្តក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចាក់វ៉ាក់សាំងជូនបងប្អូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:០០ និងរសៀលចាប់ពីម៉ោង១៣:៣០ ដល់ម៉ោង១៦:៣០ នៅតាមទីតាំងចំនួន៣២កន្លែងក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់រដ្ឋបាលរជធានីភ្នំពេញ មានដូចខាងក្រោម ៖
ដោយ៖ សំរិត