ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក វរសេនីយ៍ឯក ពុទ្ធ លី ជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់។ វត្តមានចូលរួមក្នុងពិធីនេះ មានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ប្រតិភូអមដំណើរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រី អង្គភាព ស្ថាប័ន ជាច្រើននាក់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាពនៅម៉ោង២និង១៥នាទីឈានចូលថ្ងៃទី៤ ខែមេសា ដោយរោគាពាធ ។

សូមជម្រាបថា, ដំណឹងគួរសោកស្តាយបំផុត! ចំពោះការបាត់បង់នាយទាហានមួយរូបរបស់កងរាជអាវុធហត្ថ ដែលមានស្នាដៃ បម្រើជាតិ មាតុភូមិ ជាមួយសមត្ថភាព ការដឹកនាំ កេរ្តិ៍ឈ្មោះជូនអង្គភាព គឺលោកឧត្ដមសេនីយ៍ត្រី​ សូ​ សុវណ្ណឌី​ បានទទួលមរណៈភាព នៅវេលាម៉ោង ២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១​ ដោយជំងឺរោគាពាធ(គាំងបេះដូង) នៅមន្ទីពេទ្យកាល់ម៉ែត។
គួរអោយសោកស្ដាយដែលមនុស្សល្អបានបាត់បង់ជីវិតមួយប៉ព្រិចភ្នែក…ជាមួយការគោរព អាឡោះអាល័យ ពីថ្នាក់ដឹកនាំក្រោមឱវាទ និងថ្នាក់លើមានទំនុកចិត្ត  លោកមានអាយុ ៥៩ឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖