ព័ត៌មានទាន់ហេតុការណ៍៖

មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១នេះអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ (Lockdown) តំបន់មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ សូមរំឮកបន្ថែមថា, មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១នេះអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ (Lockdown) តំបន់ដូចខាងក្រោម៖

ទី១. ខណ្ឌមានជ័យ៖
-​ បិទសង្កាត់ស្ទឹងមានជ័យ១ និង២
-​ ក្នងសង្កាត់ស្ទឹងមានជ័យ ៣
​ បិទភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណា​ក់ធំ៣។
*ចាប់ពីម៉ោង​ ០០៖០០នាថ្ងៃទី​១១.មេសា.២០២១​ ដល់​ ២៤.មេសា.២០២១។

ទី២. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់ សង្កាត់អូបែកក្អម។
*ចាប់ពីម៉ោង​ ០០៖០០នាថ្ងៃទី​១០.មេសា.២០២១​ ដល់​ ២៣.មេសា.២០២១។

ទី៣. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៧ ភូមិ
-​ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១,
-​ ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១
-​ ភូមិចំការឳឡឹក២ នៃសង្កាត់កាកាបទី២ ។
*ចាប់ពីម៉ោង​ ០០៖០០នាថ្ងៃទី​១០.មេសា.២០២១​ ដល់​ ២៣.មេសា.២០២១៕

ដោយ ៖ សិលា


ចែករំលែក៖