ភ្នំពេញ៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណខណ្ឌ៧មករា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើ ផ្នែកមនុស្សចាស់ ! នេះបើតាមការឲ្យដឹងពីអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅចាក់វ៉ាក់សាំង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានទៅមន្ទីរពេទ្យ បង្អែក រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណខណ្ឌ៧មករា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០ ព្រឹក ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើ ផ្នែកមនុស្សចាស់ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕
ដោយ៖ សិលា