ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថ្មីវៀតណាមដឹកនាំកិច្ចប្រជុំអនុវត្តភារកិច្ចរបស់រដ្ឋាភិបាល

ចែករំលែក៖

នៅព្រឹកថ្ងៃទី ១៥ ខែមីនា នៅទីតាំងការិយាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជិញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ដើម្បីអនុវត្តភារកិច្ចនាពេលខាងមុខ។ នេះជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលថ្មីក្រោយការជ្រើសរើស នៅក្នុងសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី១៤។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី ផាម មិញជិញ បានជូនពរដល់សមាជិករដ្ឋាភិបាលថ្មី មានសុខភាពល្អ ប្រាជ្ញាវាងវៃ អនុវត្តភារកិច្ចបានល្អដែលបក្សនិងប្រជាជនបានបានផ្តល់ជូន។ នាយករដ្ឋមន្ត្រី បានស្នើឯកភាពគ្នាទៅលើសកម្មភាពរបស់រដ្ឋាភិបាល ក្នុងពេលខាងមុខ ។ ដំណើរការអនុវត្តសេចក្តីសម្រេចលេខ០១ នៃក្រសួងនយោបាយកាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២១ និងសេចក្តីប្រកាសលេខ០៣របស់ថ្នាក់ដឹកនាំសំខាន់ ដែលបានត្រួតពិនិត្យ និងផ្តល់មតិសម្រាប់បញ្ហាសំខាន់ៗមួយចំនួន។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី១៥ខែមេសា ជាសមាជិករបស់រដ្ឋាភិបាលពិភាក្សាអំពីកម្មវិធី សកម្មភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្តសេចក្តិសម្រេចនៃសមាជបក្សលើកទី XIII ។ បទបញ្ជាការងាររបស់រដ្ឋាភិបាលគឺការបញ្ចេញប្រាក់ ដើម្បីការការពារ និងការចាក់វ៉ាក់សំាងបង្ការជំងឺឆ្លងកូវីដ-១៩ ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ២០ រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ អំពីការរៀបចំការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ … ៕ដោយ៖ ធីរីណា


ចែករំលែក៖