ភ្នំពេញ៖ មានfacebook មួយមានឈ្មោះថា, (អ្នកប្រម៉ាញ់ យុត្តិធម៌) អាចម្ចាស់អាខោនដឹងរឿងច្រើនពីផលិតផល(សារ៉ាយសមុទ្រ)របស់លោកស្រី ទ្រី ដាណា Dana Trey បានបង្ហោះបែបជាចំងល់ថា, សារ៉ាយសមុទ្រលក់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែទើបចុះបញ្ចីកា ថ្មីៗនេះ😖 ! ខ្ញុំចង់សួរបីចំណុច៖
១.សារ៉ាយសមុទ្រដែលលក់អត់បញ្ជីកាមុនៗនោះ យកទៅណា??បោះចោលឬប្រមូលទៅវិញ?
២.លក់សារ៉ាយសមុទ្រអត់ទាន់ចុះបញ្ជីកាជាងមួយខែមកនេះម្ដេចក្រសួងមានតួនាទីពាក់ព័ន្ធមិនហាមឃាត់ព្រោះតាមច្បាប់អត់បញ្ជីកាមិនអាចចរាចរណ៍លក់បានជាដាច់ខាត? ហើយហេតុម្ដេចបានជាទ្រីដាណាហ៊ានអួតអាងថាមានច្បាប់ត្រឹមត្រូវតាំងពីចេញលក់ដំបូងមកម្លេះ តែបែរជាទើបនឹងចុះបញ្ជីកាថ្មីៗនេះទៅវិញ?
៣.តើផលិតផលផ្សេងៗទៀត ដូចជាNNP,NUNA,CTMចុះប្រវេទន៍ហើយឬនៅ?។
សូមជម្រាបថា, មានfacebook មួយមានឈ្មោះថា, (អ្នកប្រម៉ាញ់ យុត្តិធម៌) បានផ្តើមដោយចំងល់បែបនេះ ខណ:លោកស្រី ទ្រី ដាណា ដែលមានPage ឈ្មោះ ទ្រី ដាណា Dana Trey បានផ្សព្វផ្សាយពីផលិតផលនេះលើPage ថា, *ក្រុមហ៊ុនដាណាទ្រី (ខេមបូឌា)ត្រេឌីងខូអិលធីឌី សូមជម្រាបជូនអតិថិជនទាំងអស់ អំពីការ កំណត់សំគាល់របស់អាហារបំប៉នសុខភាពសារាយសមុទ្រNNP ដោយបញ្ជាក់ថា,
1. មានឡូហ្គោ NNP
2 . មានបាកូដ សហរដ្ឋអាមេរិក
3.មានលេខបញ្ចីការពីក្រសួងសុខាភិបាល
4.មានឡូហ្គោ
5.មានថ្ងៃផលិត
6 . មានថ្ងៃផុតកំណត់ (2ឆ្នាំ)
7. មានគម្របសុវត្ថិភាព (ការពារក្មេងបើកលេង)
8. អាហារបំប៉នសុខភាពសារាយសំមុទ្រNNP 1ដបតំលៃ 25$ មាន150គ្រាប់ ក្នុងកំប៉ុង #សូមប្រយ័ត្នទិញប៉ះផលិតផលក្លែងក្លាយ សារ៉ាយសមុទ្រNNPសុខភាពជាចំបង។
បើសិក្សាពីការបង្ហោះរបស់ facebook មួយមានឈ្មោះថា, (អ្នកប្រម៉ាញ់ យុត្តិធម៌)លើកឡើងថា, សារ៉ាយសមុទ្រលក់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែទើបចុះបញ្ចីកា ថ្មីៗនេះ😖 ! ចំណុចនេះមានន័យថា, ក្រុមហ៊ុនដាណាទ្រី (ខេមបូឌា)ត្រេឌីងខូអិលធីឌី របស់លោកស្រី ទ្រី ដាណា បានលក់ផលិតផលម៉ាក សារ៉ាយសមុទ្រ មុនចុះបញ្ចីកា ហើយខាងក្រសួង ស្ថាប័នពាក់ព័ន្ធហេតុអីក៏មិនពិនិត្យករណីលក់អាហារបំប៉ននិងមានវិធានការចាំបាច់ ត្រូវពិនិត្យពីគុណភាព ស្តង់ដារ ការពារទៅលើសុខមាលភាពចំពោះអ្នកប្រើប្រាស់យកទៅបរិភោគ?
កន្លងទៅក្រសួងសុខាភិបាលតែងចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ណាដែលកំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ក្នុងនោះអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផល បំប៉នសុខភាពណា ដែលគ្មានលេខបញ្ចិកា ពីក្រសួងសុខាភិបាព្រោះផលិតផលនេះមិន អាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។
ពិសេសក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ដែលផ្សព្វផ្សាយលក់ផលិតផលមិនចុះបញ្ជីកា ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងឱសថជាធរមាន។
បើយោង មានfacebook មួយមានឈ្មោះថា, (អ្នកប្រម៉ាញ់ យុត្តិធម៌) អាចម្ចាស់អាខោនដឹងរឿងច្រើនពីផលិតផល(សារ៉ាយសមុទ្រ)របស់លោកស្រី ទ្រី ដាណា Dana Trey បានបង្ហោះបែបជាចំងល់ថា, សារ៉ាយសមុទ្រលក់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែទើបចុះបញ្ចីកា ថ្មីៗនេះ😖 ! ចុះហេតុអីក៏ក្រសួងសុខាភិបាល មិនចេញសេចក្តីជូនព័ត៌មានបញ្ជាក់ថា, ផលិតផលសារ៉ាយសមុទ្រ ខាងលើមិនទាន់ចុះបញ្ជីកា ឬមួយការលក់មុនការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ជាបំណងរបស់លោកស្រី ទ្រី ដាណា រួចស្នើសុំចុះបញ្ជីកា ជាក្រោយ ? បើបែបនេះមែន ប្រសិនបើក្រសួងសុខាភិបាលរកឃើញថា, មិនមានផលិតតាមស្តង់ដារ ហើយមិនចេញបញ្ជីកាអោយស្របតាមច្បាប់ ការលក់នឹងអាចធ្វើអោយអ្នកប្រើប្រាស់ប៉ះពាល់សុខភាព។ ប៉ុន្តែបច្ចុប្បន្នឃើញលោកស្រី ទ្រី ដាណា បញ្ជាក់លើPage ផ្លូវការរបស់ខ្លួនថា ផលិតផល សារ៉ាយសមុទ្រ បានចុះបញ្ជីកា ហើយ ក្នុងនោះថែមទាំងលោកស្រី ទ្រី ដាណា បាន ចេញលិខិតបដិសេធទាំងស្រុងចំពោះម្ចាស់ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះ អ្នកប្រម៉ាញ់ យុត្តិធម៌ពាក់ព័ន្ធនឹងករណីម្ចាស់ប្រេន CTM ចាស់ ណើ ចាន់ត្រា នាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ ព្រោះកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការ ដើម្បីប្រមូលភស្តុតាង ស៊ើបអង្កេតរកការពិត និងសម្រេចក្ដីតាមផ្លូវច្បាប់។
ទោះបែបនេះក្ដី នាងខ្ញុំឃើញគេហទំព័រ Facebook មួយឈ្មោះ “អ្នកប្រម៉ាញ់ យុត្តិធម៌” ដែលជាផេកមិនផ្លូវការ លាក់អត្តសញ្ញាណខ្លួន ដែលមានទំនោរកាន់ជើងទាំងស្រុងទៅលើឈ្មោះ ណើ ចាន់ត្រា ហើយតែងបង្កើតវីដេអូដោយមានភ្ជាប់រូបថតនាងខ្ញុំទៅនឹងរឿងរបស់ឈ្មោះ ណើ ចាន់ត្រា ជានិច្ច ដោយធ្វើការនិយាយមួលបង្កាច់នាងខ្ញុំជារឿយៗ នាងខ្ញុំសូមបញ្ជាក់ជូនអ្នកចូលទៅ Comment ក្នុងផេក”អ្នកប្រម៉ាញ់ យុត្តិធម៌”ទាំងអស់ថា រឿងក្ដីនេះកំពុងដំណើរការតាមនីតិវិធីតុលាការ ហើយអ្នកមិនដឹងរឿងច្បាស់ អាចមានការយល់ច្រឡំដោយស្ដាប់តែម្ខាង។ ប្រសិនបើមិនយល់សាច់រឿង អាចសួរទៅខាងមេធាវីខ្ញុំបាន តែបើ Comment ចេញមកដោយស្ដាប់តែម្ខាង របស់ផេកអនាមិកនេះ ក្រុមមេធាវីរបស់នាងខ្ញុំ នឹងចាប់ផ្ដើមពិនិត្យលើ Comment ណា ដែលមានការប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងខ្ញុំ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។
ប្រសិនបើភាគីម្ខាងនោះ មានភាពស្អាតស្អំមែន គួរណាស់តែចេញមកតទល់តាមផ្លូវច្បាប់ ប៉ុន្តែបែរជាលាក់ខ្លួន បង្កើតវីដេអូវាយប្រហារមកលើនាងខ្ញុំ គឺជារឿងមិនត្រឹមត្រូវឡើយ។ នាងខ្ញុំជឿជាក់លើតុលាការ ជឿជាក់លើភាពយុត្តិធម៌នៃច្បាប់🙏🙏🙏🙏 មិនចូលចិត្តការលាក់មុខបង្ករឿងឡើយ។ សូមអរគុណ! ។
និយាយដោយរួមការ Comment អាចមិនមាន កំហុសទេ ខណ:អតិថិជនតែងមានការងឿងឆ្ងល់ ខ្លាចប៉ះពាល់សុខភាព។
ចំពោះករណី មានfacebook មួយមានឈ្មោះថា, (អ្នកប្រម៉ាញ់ យុត្តិធម៌) អាចម្ចាស់អាខោនដឹងរឿងច្រើនពីផលិតផល(សារ៉ាយសមុទ្រ)របស់លោកស្រី ទ្រី ដាណា Dana Trey បានបង្ហោះបែបជាចំងល់ថា, សារ៉ាយសមុទ្រលក់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែទើបចុះបញ្ចីកា ថ្មីៗនេះ😖 ! នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីមេធាវី តំណាងដោយអាណត្តិ អោយលោកស្រី ទ្រី ដាណា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”នឹងរងចាំការបកស្រាយបំភ្លឺគ្រប់ពេល៕
ដោយ ៖ សិលា