ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ មេហ្គា អុិនធើណេសិនណល ខមមើសស សាខារង អូឡាំពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត)មានអ្នកជំងឺកូវីដ-១៩ ធ្វើការនៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ៖ ធនាគារ មេហ្គា អុិនធើណេសិនណល ខមមើសស សាខារង អូឡាំពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត)មានអ្នកជំងឺកូវីដ-១៩ ធ្វើការនៅទីតាំងនោះ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានបានទៅប្រើសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធនាគារ មេហ្គា អុិនធើណេសិនណល ខមមើសស សាខារង អូឡាំពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត) ។

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ។

មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ធ្វើការនៅទីតាំងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ ៖ សិលា


ចែករំលែក៖