ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង អោយដឹងនៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ថា, ក្រុមហ៊ុន ប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី (BPC Trading Co., Ltd) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវ២១៧ (ព្រះមុន្នីរ៉េត) សង្កាត់ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្រុមហ៊ុនខាងលើមានតួនាទីជាអ្នកបើកបររថយន្ត។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ បុគ្គលិក និង ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុន ប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី (BPC Trading Co., Ltd) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវ២១៧ (ព្រះមុន្នីរ៉េត) សង្កាត់ស្ទឹងមានជ័យ ខខណ្ឌមានជ័យ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្រុមហ៊ុនខាងលើមានតួនាទីជាអ្នកបើកបររថយន្ត។
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ ៖ សិលា