ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយរាជរដ្ឋាភិបាលច្រើនណាស់! ក្នុងគ្រាអាសន្នលំបាក រហូតដល់ សុខចិត្តលក់អង្ករខាត៤០ដុល្លារក្នុងមួយតោន ដើម្បីសម្រួលដល់ពលរដ្ឋក្នុងគ្រាលំបាក បិទខ្ទប់រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករផ្កាម្លិះលេខ២ មួយប៉ាវ១៩ដុល្លារ តម្លៃថោកជាងទីផ្សារ, ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីសម្រួលដល់ពលរដ្ឋក្នុងគ្រាលំបាក បិទខ្ទប់រាជធានីភ្នំពេញ បង្ហាញពីវត្តមានគ្រប់កាល:ទេស:ជាមួយរាជរដ្ឋាភិបាល ក្នុងគ្រាអាសន្នលំបាក ខ្មែរជួយខ្មែរ ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់ថ្លែងថា, មានលុយ បើប្រទេសជាតិមិនមាន សន្តិភាពតើយកទៅចាយបានទេ លោកសំដៅថា, រាជរដ្ឋាភិបាលមានកង្វល់ដល់ប្រជាពលរដ្ឋ លោកក៏ត្រូវរួមចំណែកបរិច្ចាគជួយរដ្ឋាភិបាល បានដល់ប្រជាពលរដ្ឋកំពុងមានទុក្ខ។

សូមបញ្ជាក់ថា,  នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលក់អង្ករតម្លៃថោកជាងទីផ្សារ ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋគ្រាដែលរាជរដ្ឋាភិបាល បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ទៀតថា តម្លៃទិញចូល៤២០ដុល្លារ លក់ចេញតែ៣៨០ដុល្លារ សុខចិត្តខាត៤០ដុល្លារ លក់ជូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវការទិញមួយបាវ៥០គីឡូក្រាម ក្នុងតម្លៃ១៩ដុល្លារ ស្មើនឹង៧៦,០០០រៀល។ ប្រជាពលរដ្ឋអាចកម្មង់ទិញមួយគ្រួសារ ត្រឹម៦បាវតែប៉ុណ្ណោះ មិនអាចដឹកលក់បន្ដបាននោះទេ។ តម្លៃនេះមាននៅតែទីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។

ក្នុងFacebookផ្លូវការ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនូវខ្លឹមសារយ៉ាងដូច្នេះថា «សូមជួយ Share ឲ្យពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្អរផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតំលៃ380$ ក្នុងមួយតោន គឺខាត 40$ ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

មួយបាវ ៥០គីឡូ តំលៃ19$ ស្មើនឹង៧៦,០០០រៀល, បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសា ត្រឹមតែ៦បាវ ស្មើនឹង៣០០គីឡូប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន។ សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី២០ ពេលរសៀលក្រុមការងារនឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន»។

គួរជម្រាបថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា គ្រប់សាខាទូទាំងរាជធានីភ្នំពេញ នៅតែបន្ដបើកលក់ទំនិញដូចធម្មតា ហើយចំពោះតម្លៃវិញ ក៏មិនមានការដំឡើងថ្លៃផងដែរ ស្របពេលដែលរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ។ បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅទិញ នៅទីតាំងផ្ទាល់នៅគ្រប់សាខាក៏បាន ឬតាមលេខទូរស័ព្ទ ០១១ ៤៤៤ ៤៤៤ ភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ជូនដល់ផ្ទះ។
សូមរំឮកថា, អ្នកធ្វើឱ្យបែកធ្លាយសំឡេង នាំឱ្យប្រជាពលរដ្ឋចលាចលទិញទំនិញ ! សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់ការ។  បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានចាកចេញពីផ្ទះ ទៅទិញទំនិញតាមផ្សារ ហើយកកកុញ ប្រមូលផ្តុំគ្នាច្រើន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេចមានប្រសាសន៍បញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។

ក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, សំឡេងដែលបានបែកធ្លាយទៅនោះ មិនទាន់គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រជាពលរដ្ឋយល់ខុសពីបំណងដើមរបស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសោកស្តាយជាទីបំផុតនៅពេលខ្ញុំបានដាក់ចេញបទបញ្ជាសម្រាប់ការៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណ ក៏នៅតែអាចធ្វើបាន»៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖