ខេត្តសៀមរាប៖ កូនប្រសារនឹងឪពុកក្មេកនាំគ្នាផឹកស៉ីជាមួយគ្នា ស្រាប់តែស្រវឹងស្រារៀងៗខ្លួន ក៏មានការទំនាស់ពាក្យសំដីនឹងគ្នាបន្តិចបន្តួចកូនប្រសារទាញកាំបិតផ្គាក់កាប់ចំក្បាលឪពុកក្មេករបួសធ្ងន់។ ភ្លាមនោះក្រុមគ្រួសារបានដឹកបញ្ជូនទៅសង្គ្រាះនៅមន្ទីរពេទ្យបង្អែក ដេីម្បីព្យាបាល។
ករណីហិង្សាខាងលេីនេះ បានកើតឡើងនៅម៉ោង០៩យប់ ថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២១ នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
បើតាមប្រភពពីមន្រ្តីនគរបាលការិយាល័យជំនាញនៃស្នងការខេត្តសៀមរាប បានបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា បុរសដៃដល់ ត្រូវជាកូនប្រសារមានឈ្មោះ រួម រួយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិយាង ឃុំយាង ស្រុកពួក។ ចំណែកឪពុកក្មេកឈ្មោះ លឿន វ៉ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ រងរួសចំក្បាលផ្នែកខាងលើស្តាំរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រៃជ្រូកដេរចំនួនដប់ថ្នេរ ។
មន្រ្តីដដែលបន្តថា មូលហេតុខាងលេីនេះ ដោយសារកូនប្រសារ ផឹកស៊ីជាមួយឪក្មេក ក៏បានទំនាស់ពាក្យសំដីដាក់គ្នាក្នុងស្ថានភាពស្រវឹងស្រារៀងៗខ្លួន រហូតដល់កូនប្រសារទាញយកកាំបិតផ្គាក់ដងដែកកាប់ទៅលើបណ្តាលឱ្យរបួសធ្ងន់ ។
ក្រោយកេីតហេតុ ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី