ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានសំណេររៀបរាប់ពន្យល់ពី (សំរាប់បងប្អូនចាក់វ៉ាក់សាំងលើកទី២)។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំណេរថា, ខខ្ញុំសូមជម្រាបជូនលោក លលោកស្រី ទាំងអស់មេត្តាជ្រាបថា, យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របសលសម្តេចតេជោនាយករដ្ឋមន្ត្រី ការងារចាក់វ៉ាក់សាំង គឺនៅតែដំណេីរការធម្មតា រិតតែសម្រុកធ្វេីទៀតផង ដោយមិនមានពន្យាពេល ឫផ្អាកនោះឡេីយ ទោះជាមានការបិទ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឫពីស្រុកមួយទៅស្រុកមួយ។ អ្នកដែលត្រូវចាក់លេីកទីពីរ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហេីយ ដោយប្រេីប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន ឫសមត្ថកិច្ច ដេីម្បីបានមកចាក់វ៉ាក់សាំងលេីកទីពីរជាចាំបាច់។ រីឯ អ្នកដែលត្រូវចាក់លេីកទីមួយ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ ធ្វេីយ៉ាងណាឱ្យក្រុមគោលដៅកំណត់រួចហេីយនោះ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាមទីតាំងរៀងៗខ្លួន។
អ្នកដែលមិនត្រូវគោលដៅកំណត់របស់រាជរដ្ឋាភិបាល មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡេីយ ដោយរងចាំដល់វេនសឹមឱ្យទៅចាក់។ ជនបរទេស ដែលទទួលបានការអនុញ្ញាតឱ្យចាក់ហេីយនោះ ខ្ញុំស្នេីសុំក្រសួងការបរទេស ឫសាមីក្រសួង ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីប្រឹក្សា ឫសាមីអង្គការដែទទួលបានការណែនាំជាលិខិតពីក្រសួងករបរទេសរួចហេីយនោះ ហេីយដែលការស្នេីសុំចាក់ទទួលបានការអនុញ្ញាតរួចហេីយៗកំពុងតែដំណេីរការចាក់នៅមជ្ឈមណ្ឌលគាំពារមាតា និងទារកជារៀងរាល់ថ្ងៃនេះ ធ្វេីការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ ឫសាមីទីប្រឹក្សាក្រសួង ដេីម្បីអាចធ្វេីដំណេីរទៅចាក់វ៉ាក់សាំងបាន។ ជនបរទេស ដែលមានកាតចាក់វ៉ាក់សាំងលេីកទីមួយរួចហេីយនោះ ត្រូវប្រេីកាតចាក់វ៉ាក់សាំងបង្ហាញសមត្ថកិច្ច ថាខ្លួនមានតម្រូវការទៅចាក់លេីកទីពីរជាចាំបាច់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា, ខ្ញុំស្នេីសុំលោក លោកស្រីប្រធានអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ឫរាជធានី-ខេត្ត សុំមេត្តាចាត់ចែងឱ្យមានប្រសិទ្ធិភាពខ្ពស់ ដេីម្បីចៀសវាងនូវការខកខានរបស់បុគ្គលក្នុងការទៅទទួលយកវ៉ាក់សាំងទាំងលេីកទីមួយ និងលេីកទីពីរនេះ។ សូមលោកប្រធាន និងអនុប្រធានលេខាធិការដ្ឋាន គ.វ.ក-១៩ ធ្វេីការសម្របសម្រួលបន្តទៀតជាមួយផ្នែកពាក់ព័ន្ធលេីកិច្ចការនេះ។
ខ្ញុំសូមអរគុណជាអនេកនូវរាល់ការយកចិត្តទុកដាក់ទាំងអស់លេីកិច្ចការដ៏សំខាន់នេះ។
សូមជូនពរឆ្នាំថ្មី សុខភាពល្អ ចៀសផុតការឆ្លងវីរុសកូវីដ-១៩ ជូនលោក លោកស្រីទាំងអស់គ្នា និង ចូលឆ្នាំនៅផ្ទះ!
សូមអរគុណ
ដោយ៖ សុខ ខេមរា