ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព”កាសែតនគរវត្ត” ទទួលបាននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍ឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម និង ឧត្តមព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ចំនួន១៤រូប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ព្រះមហាក្សត្រត្រាស់បង្គាប់
មាត្រា១._ដាក់ឲ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម និងក្នុងឋានន្តរស័ក្តិ នៃក្របខណ្ឌព្រះរាជអាជ្ញា ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ៖
ក- ចូលនិវត្តន៍ ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម
១-លោក កែ សាខន ឧត្ដមចៅក្រម ថ្នាក់លេខ១
២-លោក ប៉ិច ឈឿត ឧត្ដមចៅក្រម ថ្នាក់លេខ១
៣-លោក សុខ សឿន ឧត្ដមចៅក្រម ថ្នាក់លេខ១
៤-លោកស្រី អ៊ុន ម៉ានិត្យ ឧត្ដមចៅក្រម ថ្នាក់លេខ៣
៥-លោក តាក់ គឹមសៀ ឧត្ដមចៅក្រម ថ្នាក់លេខ៣
៦-លោក អៀង គឹមថុល ឧត្ដមចៅក្រម ថ្នាក់លេខ៤
៧-លោក ឃន សុកល ឧត្ដមចៅក្រម ថ្នាក់លេខ៥
៨-លោក ខៀវ សន ឧត្ដមចៅក្រម ថ្នាក់លេខ៥
៩-លោកស្រី ខូវ ចាន់ផូ ឧត្ដមចៅក្រម ថ្នាក់លេខ៥
ចូលនិវត្តន៍ ក្នុងឋានន្តរស័ក្ដិឧត្ដមព្រះរាជអាជ្ញា ១-លោកស្រី ស្វាយ ស៊ីសាវុត ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ១
២-លោក ពេញ វិបុល ឧត្ដមព្រះរាជអាជ្ញា ថ្នាក់លេខ១
៣-លោក អ៊ូ ផាត ឧត្ដមព្រះរាជអាជ្ញា ថ្នាក់លេខ១
៤-លោក លិន សៀង ឧត្ដមព្រះរាជអាជ្ញា ថ្នាក់លេខ១
៥-លោក ទិត្យ ឫទ្ធី ឧត្ដមព្រះរាជអាជ្ញា ថ្នាក់លេខ៣
មាត្រា ២. ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
ដោយ ៖ សុខ ខេមរា