ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ជូនព័ត៌មានឱ្យដឹងថា, ករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅ ផ្សារចាស់អ្នកពាក់ព័ន្ធ សរុបចំនួន ២៣ នាក់ ត្រូវបានរកឃើញ មានវិជ្ជមានកូវីដ-១៩។ នេះជាករណីបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ពីការរាលឆ្លងប្រសិនបើបងប្អូនអាជីវករមិនបានអនុវត្តតាមវិធានសុខាភិបាលទេនោះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អ្នកពាក់ព័ន្ធ សរុបចំនួន ២៣ នាក់ ត្រូវបានរកឃើញ វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ ។
សូមជម្រាបជូនថា, នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានថា, រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២៩១ នាក់ នឹងជាសះស្បើយចំនួន ២៣ នាក់នៅថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១៕
ដោយ ៖ សិលា